លោកវេជ្ជបណ្ឌិត Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្រ្ដ មានប្រសាសន៍ថា ខ្ទឹមខ្មៅ គឺសំដៅទៅលើខ្ទឹមសស្រស់ (Allium sativum L.) ដែលបានឆ្លងកាត់ដំណើរការ
fermentation ( fermentation ) យ៉ាងតិច 1 ខែ ដើម្បីអោយខ្ទឹមស មានពណ៍ខ្មៅ ហើយ រូបរាង ក្លិន រសជាតិ និងសារធាតុសំខាន់ៗជាច្រើនទៀត ដែរមាននៅក្នុងខ្ទឹមស ក៏ត្រូវបាន ផ្លាស់ប្តូរផងដែរ ។


“ខ្ទឹមខ្មៅ” គឺត្រូវផលិតកែច្នៃចេញពីខ្ទឹមស ដែលមានគុណសម្បតិ្តល្អជាច្រើនសម្រាប់រាងកាយ រហូតដល់ មានការពេញនិយមជាខ្លាំងក្នុងចំណោមប្រជាជននៃប៉ែកអាស៊ី។
ខ្ទឹមខ្មៅត្រូវបានរកឃើញដោយជនជាតិកូរ៉េខាងត្បូងគឺ លោក Kim Scott នៅដើមឆ្នាំ ២០០៤។ ខ្ទឹមខ្មៅបានក្លាយជារបស់អាហារធម្មជាតិដ៏អស្ចារ្យនិងពេញនិយមនៅ អាមេរិច, កូរ៉េ, ជប៉ុន, ថៃ វៀតណាម .ល. ។ ជាមួយគ្នានេះ ខ្ទឹមខ្មៅ ក៏ត្រូវបានគេដឹងថា ដើរតួនាទី ជាអាហារទ្រទ្រង់ដ៏ល្អ នឹងមានតម្លៃខ្ពស់ផងដែរ។
ខ្ទឹមខ្មៅ លេចធ្លោលបំផុតបើប្រៀបនឹងខ្ទឹមសធម្មតា មានប្រសិទ្ធភាពរារាំងកោសិកាមហារីក ព្រោះខ្ទឹមខ្មៅផ្ទុកសារជាតិបង្ការប្រឆាំងមហារីក និងប្រឆាំងអុកស៊ីតកម្ម។
ខ្ទឹមខ្មៅ ធាតុពិត ផលិតចេញពីខ្ទឹមស្រស់ តាមវិធី fermentation ដែលមានលក្ខខណ្ឌសមស្រប មានពណ៌ខ្មៅ ទន់ ហាក់ដូចជាគ្មានក្លិន និងមានរសជាតិផ្អែម ដូចជាផ្លែឈើ។ ពេលទទួលទាន គេគ្រាន់តែបកស្រទាប់ សំបកក្រៅ គឺអាចទទួលទានបាន។ ខ្ទឹមខ្មៅ អាចថែរក្សាទុក ក្នុងរយៈពេលយូរជាងប្រៀបនឹងខ្ទឹមធម្មតា


តាមការស្រាវជ្រាវរបស់ ពួកអ្នកវិទ្យាសាស្ត្រ បានបង្ហាញឲ្យឃើញថា សារជាតិចម្រាញ់ ពីផលិតនេះ មានប្រសិទ្ធភាពប្រឆាំងតបកោសិកាដុំគីស។ ខ្ទឹមខ្មៅសម្បូរបរិមាណសារជាតិរំញោច SAC ធ្វើឲ្យថយចុះ ការកកើតរបស់ ដុំគីសពោះវៀន – សញ្ញាឆាប់បំផុត របស់មហារីកពោះវៀន។ ក្រោយការកែច្នៃ អស់រយៈពេល ៤០ ថ្ងៃ បរិមាណ SAC មានគុណភាពខ្ពស់ជាង៨ ដង ប្រៀបនឹងខ្ទឹមសធម្មតា ។

ក្រៅពីប្រសិទ្ធភាពទប់ស្កាត់មហារីក ខ្ទឹមខ្មៅ នៅបានបង្ហាញថា ក្រោយពេលឡើងមេ សមាសធាតុគីមី វាបានប្រែប្រួលច្រើន ពិសេសគឺសារជាតិប្រឆាំងអុកស៊ីតកម្មខ្លាំង ។ ប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្ម ត្រូវបានបញ្ជាក់ថា កើនដល់ ២៥ ដង បើប្រៀបធៀបជាមួយនឹងខ្ទឹមស្រស់ ។
របៀបទទួលទានខ្ទឹមខ្មៅៈ
– ទទួលទានផ្ទាល់៖ វិធីល្អបំផុត គឺទទួលទានឆៅ ទាំងកំពឹស ដោយគ្រាន់តែបកសំបកចេញ ។ បរិមាណប្រើប្រាស់ ២-៥ ក្រាម ក្នុង១ថ្ងៃ ប្រហាក់ប្រហែល ៣-៥ កំពឹស ។ មនុស្សចាស់ គួរប្រើតែ ១-២ កំពឹស ក្នុង១ថ្ងៃ ។


– ហាន់ខ្ទឹមខ្មៅ ជាចំនិតតួចៗ រួចច្របល់លាយជាមួយមុខម្ហូប រឺគ្រឿងផ្សំសំរាប់ធ្វើនំចំណីផ្សេងៗ ដែលអ្នកចូលចិត្ត។


– ត្រាំស្រា៖ ក្រៅពីវិធីទទួលទានផ្ទាល់ អ្នកអាចប្រើខ្ទឹមខ្មៅ ដើម្បីត្រាំស្រា ។ ចំពោះវិធីនេះ ខ្ទឹមពង្រីកប្រសិទ្ធភាព ដល់ ៩០ ភាគរយ ។


– កៀបយកទឹក៖ អ្នកក៏អាចកែច្នៃខ្ទឹមខ្មៅ ដោយដាក់កិន ក្នុងម៉ាស៊ីនទឹកក្រឡុក ។ នេះក៏ជាវិធីបន្ថយក្លឹនខ្ទឹម ពេលទទួលទាន ។ ដាក់ ៣-៥ ក្រាម ខ្ទឹមខ្មៅ បន្ថែមទឹកឧណ្ហៗបន្តិច បន្ទាប់មកយកទៅរក្សាទុក ក្នុងទូទឹកកក ។ វិធីនេះ ត្រូវបានអនុវត្តន៍ នៅប្រទេសជប៉ុន និង កូរ៉េ ។
ប្រភព៖ http://www.the-iconmedia.com/?p=6103