Benefitial

ដំណាំសណ្តែកផ្កាយ និងគុណប្រយោជន៏

សណ្ដែកផ្កាយ ជារុក្ខជាតិវល្លិឡើងទ្រើង ដែលងាយស្រួលក្នុងការដាំដុះ ហើយមិន​ត្រូវការ​ជីគីមីនោះឡើយ។ អ្វីដែលពិសេស សណ្តែកផ្កាយ ងាយដាំ ជាងដាំណាំដទៃ ដាំមិនរើសដី មិនថា ដីខ្សាច់ស ដីខ្មៅ និងដីក្រហមឡើយ ក្នុងរយៈពេល៧ ទៅ៨ខែប៉ុណ្ណោះ  ប្រជា​​កសិករអាចប្រមូលផលវាបានពេញលេញ រហូតដល់៥០ឆ្នាំ ​ដោយមិនប្រកាន់រដូវកាលឡើយ។ ដែលក្នុង១ហិចតាទទួលបានចំនួន៦តោន។

ទ្រើងសណ្តែកផ្កាយ

ភាពប្រឈមរបស់សណ្តែកផ្កាយ គឺស្មៅ វាចាញ់ស្មៅព្រោះស្មៅប៉ឺតជីខ្លាំងជាង ជាហេតុធ្វើឲ្យសណ្តែកឡើងក្រហមឈានដល់ងាប់ ដូចនេះកសិករត្រូវជំរាស់ស្មៅ និងរុក្ខជាតិឲ្យអស់ ។ ការប្រើប្រាស់ទឹក គ្មានជាតិកំបោរ និងជាតិអាស៊ីត ១សប្តាហ៍ កសិករអាចស្រោច ២ទៅ៣ដង ការប្រើជី គឺប្រើជីធម្មជាតិ ជីកំប៉ុសិ្ត ជីបង្កើនអ័រមូន និងប្រភេទជីសំលាប់សត្វល្អិត និងបណ្តេញសត្វល្អិតផ្សេងៗ គឺផលិតតាមបែបធម្មជាតិទាំងអស់ អត់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ ។

ដើមសណ្តែកផ្កាយ

អំពីសារៈប្រយោជន៍ សណ្តែកផ្កាយ ស្លឹក ត្រួយ គេអាច យកទៅធ្វើម្ហូបបាន ដូចជា ស្ល ឆារ អន្លក់ទឹកគ្រឿង គ្រាប់វាគេយកទៅចំរាញ់ជាប្រេង អាចព្យាបាលជំងឺ ខ្លាញ់រុំបេះដូង កំចាត់ជាតិអាស៊ីត និងជំងឺ ក្រពះ ពោះវៀន ទៀតផង ។ ហើយវាមានអាយុវែង រហូតដល់៣០ឆ្នាំឯណោះ ។

កសិករ ត្រូវចំណាយដើមទុនត្រឹមតែ ពី២០០០ដុល្លារ ទៅ៣០០០ដុល្លារ អាចដាំបានហើយ ក្នុងផ្ទៃដី ១ហិចតា នោះ ។ សណ្តែកផ្កាយ អាចដាំបានតែតំបន់ត្រូពិចទេគឺ មានអាកាសធាតុ ក្តៅ ហើយស៊ើម ហើយវាមានប្រភពដើមមកពី តំបន់ព្រៃអាម៉ាស៊ូន ប្រទេស ប៉េរូ ។

នាពេលថ្មីៗនេះយើងឃើញថាគ្រាប់សណ្តែកផ្កាយមានការពេញនិយមនៅក្នុងការទទួលទានមែនទែន ដោយសារវាមានផ្ទុកនូវសារធាតុចិញ្ចឹម​មួយចំនួនរួមមានសារធាតុប្រូតេអ៊ីន វីតាមីន E ជាតិសរសៃ ប៉ូតាស្យូម កាល់ស្យូម ម៉ាញេស្យូមវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មជា​ច្រើនទៀត។ ដូច្នេះចូរស្វែងយល់នូវអត្ថប្រយោជន៍ចំពោះសុខភាពរបស់សណ្តែកផ្កាយ នៅពេលណាដែលអ្នកទទួលទានវាបានសមរម្យ ឬមិនច្រើនពេក។

១/ ថែរក្សាស្បែក៖ គ្រាប់សណ្តែកផ្កាយគឺជាជម្រើសមួយដល់ល្អសម្រាប់ការថែរក្សាស្បែក ដោយវាជួយការបន្ថយស្នាមជ្រួញ ស្នាមជាំ និងថែមទាំងជួយការពារពីជំងឺស្បែកមួយចំនួនបានទៀតផង។

២/ ស្រកទម្ងន់៖ ក្រៅពីជួយដល់សុខភាព សណ្តែកផ្កាយក៏ជួយទប់ស្កាត់ការទទួលទានចំណីអាហារហួសប្រមាណដូចជាកាត់បន្ថយការឃ្លានចំណី ដែលអាចជួយសម្រកទម្ងន់បាន។

៣/ ថែរក្សាសក់៖ គ្រាប់សណ្តែកផ្កាយជួយផ្តល់សំណើមដល់សក់ ការពារសក់ស្ងួត ការពារសក់បែកចុង ជួយរំញោចដល់ការលូតលាស់របស់សក់ និងជួយព្យាបាលការរលាកស្បែកក្បាលដូចជាអង្គែផងដែរ។

៤/ កាត់បន្ថយសម្ពាធឈាម៖ ជាមួយនឹងគ្នានេះផងដែរ គ្រាប់សណ្តែកផ្កាយក៏ជាប្រភពនៃជាតិប៉ូតាស្យូមដែលជួយក្នុងការកាត់បន្ថយសម្អាធឈាម ប្រសិនបើអ្នកមានជំងឺលើសឈាម។

៥/ កែលម្អការរំលាយអាហារ៖ គ្រាប់សណ្តែកផ្កាយជាប្រភពនៃជាតិសរសៃខ្ពស់ដែលជាធាតុសំខាន់នៅក្នុងដំណើរការការរំលាយអាហារ បង្ការបញ្ហានៃការទល់លាមក ហើមពោះ និងបញ្ហារាគទៀតផង។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងជំងឺឬសដូងបាតផងដែរ។ 

៦/ បង្ការជំងឺទឹកនោមផ្អែម៖ ដោយសារតែនៅក្នុងសណ្តែកផ្កាយមានផ្ទុកនូវអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃកម្រិតជាតិស្ករក្នុងឈាមរួមជាមួយនឹងជាតិសរសៃដែលអាចគ្រប់គ្រងបរិមាណអាំងស៊ុយលីន និងអាចការពារពីជំងឺទឹកនោមផ្អែមផងដែរ។

៧/ ជម្រុញការគេងឲ្យកាន់តែប្រសើរឡើង៖ សារធាតុចិញ្ចឹមមួយក្នុងចំណោមសារធាតុចិញ្ចឹមដែលត្រូវបានគេមើលរំលងនៅក្នុងសណ្តែកផ្កាយនោះគឺtryptophan ដែលជាអាស៊ីតអាមីណូដ៏សំខាន់មួយដែលអាចបង្កើនល្បឿននៃការបញ្ចេញអរម៉ូនមានអារម្មណ៍ល្អ ។ ម្យ៉ាងទៀតការភ្ជាប់ជាមួយជាតិម៉ាញ៉េស្យូមនៅក្នុងសណ្តែកផ្កាយ នេះអាចជួយឲ្យមានការសំរាកលំហែបានល្អសម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់។

៨/ ថែរក្សាភ្នែក៖ សណ្តែកផ្កាយវាមានផ្ទុកនូវវីតាមីន A ដែលអាចជួយជម្រុញសុខភាពភ្នែក និងការពារភ្នែកពីបញ្ហាជំងឺផ្សេងៗនៅពេលដែលមានវ័យកាន់តែចាស់។

#បើទោះបីជាវាផ្តល់គុណប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែវាក៏មានផលប៉ះពាល់ផងដែរ ប្រសិនបើទទួលទានវាច្រើនពេក

• ការប្រែប្រួលអារម្មណ៍៖ ក្នុងករណីនេះប្រសិនបើអ្នកមានការប្រែប្រួលអារម្មណ៍ខុសធម្មតា ឬលក្ខណៈធ្ងន់ធ្ងរសូមឈប់ទទួលទានវាភ្លាម។

• ចង្អោរ៖ កាលណាទទួលទានវាច្រើនពេក វានឹងធ្វើឲ្យអ្នកមានអាការចង់ក្អួតចង្អោរ៕

https://old.khmerload.com/news/74365

Leave a Reply